当前是:柬埔寨DOWNLOAD FONTS
  • អ្នកជុំនួញ: 114
  • ផលិតផល: 30
  • ពត៌មាន: 1005

ស្ថានទូតចិនប្រចាំនៅប្រទេសវៀតណាមទទួលយកប្រាក់វិភាគទានរបស់វៀតណាមដើម្បីជួយឧបត្ថម្ភជនក្រីក្រចំពោះ ប្រទេសចិន

រយះពេល:2018.07.25 15:08    ប្រភពពត៌មាន:cri    ការអធិប្បាយ(0)

    ថ្ងៃទី​២៣​ខែ​កក្កដា​នៅ ក្រុង​ហាណូយ​ប្រទេស​វៀតណាម​ ​លោកស្រី​Yin​Haihong​ភារធារី​ស្តីទី​​​នៃ ស្ថានទូត​ចិន​ប្រចាំ​នៅ​ប្រទេស​វៀតណាម​បាន​ទទួល​យក​ប្រាក់​វិភាគទាន​​២​សែន​ដុល្លារ​អាមេរិក​ជា​លើក​​ទី​១​នៃ​កម្មវិធី​ជួយ​ឧបត្ថម្ភ​ជន​ក្រីក្រ​ដែល​មាន​តម្លៃ​ សរុប​៥​សែន​ដុល្លារ​អាមេរិក​​ដែល​ក្រុមហ៊ុន​អភិវឌ្ឍ​ទេសចរណ៍​អន្តរជាតិ​វៀតណាម​ឧបត្ថម្ភ​​ជូន​ស្រុក​ជីនភីង​និង​ស្រុក​ម៉ាលីផូ​ខេត្ត​យូណាន​ប្រទេសចិន​។​

      លោកស្រី​ Yin​Haihong​បាន​ថ្លែង​ថា​ ​បក្ស​និង​រដ្ឋាភិបាល​ចិន​យកចិត្តទុកដាក់​ខ្ពស់​និង​ជំរុញយ៉ាង​ខ្លាំងក្លា​នូវ​ការងារ​ជួយឧបត្ថម្ភ​ជន​ក្រីក្រ​តាម​សភាពការណ៍​ជាក់ស្តែង​និង​បាន​លើកឡើង​ថា​នឹង​លុប​បំបាត់​ភាពក្រីក្រ​នៅ​ឆ្នាំ​២០២០​។ ​រដ្ឋភិបាល​ចិន​សូម​ថ្លែង​អំណរគុណ​ដល់​ ក្រុមហ៊ុន​អភិវឌ្ឍ​ទេសចរណ៍​អន្តរជាតិ​វៀតណាម​ដែល​បាន​ផ្តល់​ការ​គាំទ្រ​និង​ផ្តល់​ប្រាក់​វិភាគទាន​សប្បុរស​ចំពោះ​បុព្វហេតុ​កាត់បន្ថយ​​ភាព​ក្រីក្រ​របស់​ប្រទេសចិន​។ ​ប្រការ​នេះ​មិន​ត្រឹម​តែ​នឹង​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្នុង​​តំបន់​និង​កែ​លម្អ​​ជីវភាព​រស់​នៅ​របស់​ប្រជាជន​ប៉ុណ្ណោះ​ទេ​ ​ថែម​ទាំង​នឹង​ជំរុញ​បុព្វហេតុ​មិត្តភាព​រវាង​ចិន​និង​វៀតណាមឱ្យ​វិវឌ្ឍ​រីក​ចម្រើន​​ទៀត​ផង​៕

ការអធិប្បាយ:

ការពន្យល់អំពីការពិភាក្សា